Revelation of John 6

1ពេលកូនចៀមបកត្រាមួយក្នុងចំណោម​ត្រា​ទាំង​ប្រាំពីរ​នោះ​ខ្ញុំ​បាន​ឃើញហើយ​បាន​សត្វ​មាន​ជីវិត​មួយក្នុងចំណោមសត្វ​មាន​ជីវិត​ទាំង​បួននិយាយដូចជាសំឡេងផ្គរលាន់ថា៖ ​«ចូរ​មក 2ខ្ញុំក៏​ឃើញសេះមួយ​មក​ហើយ​អ្នកជិះនៅលើវាកាន់ធ្នូនិងបានទទួលមកុដមួយរួច​បាន​ចេញទៅ​ទាំង​មានជ័យជម្នះដើម្បី​យក​ឈ្នះ 3ពេលកូន​ចៀម​បកត្រាទីពីរ​នោះ​ខ្ញុំ​សត្វ​មាន​ជីវិតទីពីរនិយាយថា៖ ​«ចូរ​មក 4នោះមាន​សេះមួយទៀតមក​មាន​សម្បុរក្រហម​ហើយ​អ្នកជិះនៅលើវាបាន​ទទួល​អំណាចដកយកសេចក្ដីសុខសាន្ដចេញពីផែនដីនិងធ្វើ​ឲ្យ​មនុស្ស​សម្លាប់​គ្នាទៅ​វិញ​ទៅមកហើយ​គាត់​បាន​ទទួលដាវមួយ​យ៉ាង​ធំ 5ពេលកូន​ចៀម​បកត្រាទីបី​នោះ​ខ្ញុំ​សត្វ​មាន​ជីវិតទីបីនិយាយថា៖ ​«ចូរ​មក!» ​ខ្ញុំ​ក៏​ឃើញសេះខ្មៅមួយ​មក​ហើយអ្នកជិះនៅលើវាកាន់ជញ្ជីងមួយនៅក្នុងដៃ 6ហើយខ្ញុំ​បាន​ដូចជា​មាន​សំឡេងមួយនៅកណ្ដាលសត្វ​មាន​ជីវិត​ទាំង​បួននិយាយថា៖ ​«ស្រូវសាលី​មួយ​នាលិ​ថ្លៃ​មួយ​ឌេណារីហើយស្រូវបាឡេបីនាលិ​ក៏​ថ្លៃ​មួយ​ឌេណារី​ដែរ​ប៉ុន្ដែកុំធ្វើ​ឲ្យ​ប្រេងនិងស្រា​ទំពាំង​បាយជូខូចឡើយ!»។ 7ពេលកូន​ចៀម​បកត្រាទីបួន​នោះ​ខ្ញុំ​បាន​សំឡេងសត្វ​មាន​ជីវិតទីបួននិយាយថា៖ ​«ចូរ​មក 8ខ្ញុំក៏​ឃើញ​សេះមួយ​សម្បុរ​ស្លេកស្លាំង​ហើយ​អ្នកជិះ​នៅលើ​វា​ឈ្មោះ​សេចក្ដី​ស្លាប់ហើយស្ថាននរក​បាន​មកតាម​ក្រោយ​អ្នកនោះ។ ​សេចក្ដី​ស្លាប់​និង​ស្ថាននរក​បាន​ទទួលសិទ្ធិអំណាចលើផែនដីមួយ​ភាគ​បួន​ដើម្បី​សម្លាប់ដោយដាវ​ដោយ​គ្រោះអត់ឃ្លាន​ដោយ​ជំងឺអាសន្នរោគនិង​ដោយ​សត្វសាហាវ​នៅលើ​ផែនដី 9ពេលកូន​ចៀម​បកត្រាទីប្រាំ​ខ្ញុំ​ក៏​ឃើញ​នៅ​ក្រោមកន្លែងថ្វាយតង្វាយ​មាន​ព្រលឹង​របស់​ពួក​អ្នក​ដែល​គេ​បាន​សម្លាប់ដោយព្រោះ​ព្រះ​បន្ទូល​របស់​ព្រះជាម្ចាស់និងដោយព្រោះ​សេចក្ដី​បន្ទាល់ដែល​ពួកគេ​បាន​ប្រកាន់​យក 10អ្នកទាំងនោះ​ស្រែក​ដោយ​សំឡេងខ្លាំងៗថា៖ ​«ឱ​ព្រះអម្ចាស់​ជា​ព្រះ​ដ៏​បរិសុទ្ធនិងយុត្ដិធម៌​អើយ! ​តើ​ពេលណា​ទើប​ព្រះអង្គ​ជំនុំ​ជម្រះ​ពួក​អ្នក​ដែលរស់នៅលើផែនដីហើយសងសឹកឲ្យឈាម​របស់​យើង 11ពួកគេម្នាក់ៗ​បាន​ទទួលអាវវែងនិង​ត្រូវ​បាន​ប្រាប់ឲ្យសម្រាកបន្ដិច​ទៀត​ទម្រាំ​ពួក​បាវ​បម្រើ​ជា​គូកននិង​ជា​បងប្អូន​របស់​ពួកគេ​ដែល​នឹង​ត្រូវ​គេ​សម្លាប់​បែប​ដូច្នោះ​ដែរ​បាន​គ្រប់ចំនួន​សិន។ 12ពេលកូន​ចៀម​បកត្រាទីប្រាំមួយ​ខ្ញុំ​ក៏​ឃើញថា​មាន​ការរញ្ជួយដីយ៉ាងខ្លាំងកើតឡើងថ្ងៃត្រលប់ជាងងឹតដូចជាក្រណាត់​ធ្វើ​ពី​រោម​ពណ៌ខ្មៅហើយលោកខែទាំងមូល​ក៏​ត្រលប់ដូចជាឈាម 13រីឯផ្កាយលើមេឃ​ក៏​ធ្លាក់​ចុះ​មកផែនដីដូចជាផ្លែ​ល្វា​ខ្ចីៗជ្រុះពីដើម​ដោយ​ត្រូវខ្យល់ធំបក់ប៉ះ 14ហើយផ្ទៃមេឃ​បាន​បាត់ទៅដូចជា​គេ​មូរអត្ថបទ​គម្ពីរទុកហើយគ្រប់ទាំងភ្នំនិងកោះ​ក៏​ត្រូវ​បាន​រើ​ចេញពីកន្លែង​របស់​វា​ដែរ។ 15នោះពួក​ស្ដេចនៅផែនដី​ពួក​អ្នកធំ​ពួក​មេទ័ព​ពួក​អ្នក​មាន​ពួក​អ្នក​ខ្លាំង​ពូកែ​និង​ពួក​បាវបម្រើព្រមទាំងពួកអ្នកមានសេរីភាពទាំងឡាយ​បាន​លាក់ខ្លួននៅក្នុងរអាងភ្នំនិង​នៅតាម​ក្រហែង​ថ្ម​ភ្នំ 16ទាំងនិយាយទៅភ្នំនិងថ្មថា៖ ​«ចូរ​ធ្លាក់មកលើយើងហើយបំបាំងយើងពីព្រះភក្រ្ត​របស់​ព្រះអង្គ​ដែលគង់នៅលើបល្ល័ង្កនិងពី​សេចក្ដី​ក្រោធរបស់កូនចៀម​ចុះ 17ដ្បិតថ្ងៃដ៏អស្ចារ្យនៃ​សេចក្ដី​ក្រោធ​របស់​ព្រះអង្គ​និង​របស់​កូន​ចៀម​បាន​មក​ដល់ហើយ​តើ​អ្នកណាអាចទ្រាំបាន
Copyright information for KhmKCB